គេនិយាយអំពីបញ្ហា ឡានចិន ខ្ញុំក៏សាកដោះស្រាយបញ្ហា ឡានចិន… — ជី សុផាត - Sophat CHY — TG.ME

គេនិយាយអំពីបញ្ហា ឡានចិន ខ្ញុំក៏សាកដោះស្រាយបញ្ហា ឡានចិន តាមវិធីរបស់ខ្ញុំ 😄🚗🇨🇳

នេះចាប់ផ្តើមពីបញ្ហាដែលខ្ញុំជួបប្រើប្រាស់ផ្ទាល់ ជាពិសេសរឿង Voice Command ភាសាចិន។ ដូច្នេះខ្ញុំសាកបង្កើតដំណោះស្រាយមួយ ហើយឥឡូវនេះបានធ្វើជា APK ដែលអាចដំឡើងចូលទូរសព្ទបាន។

ជំហានដំបូង ខ្ញុំធ្វើសម្រាប់ Geely Galaxy មុន ដើម្បីអោយអ្នកដែលមិនចេះភាសាចិន អាចចុចបញ្ជាមុខងារផ្សេងៗ ហើយ App នឹងបញ្ចេញសំឡេងភាសាចិនឲ្យឡានស្តាប់។

តែមែនទែនទៅ គម្រោងនេះមិនចង់ឈប់ត្រឹម Geely ទេ។ ខ្ញុំនឹងបន្តសាកល្បងជាមួយ ឡានចិនម៉ាក និងម៉ូដែលផ្សេងៗទៀត ប្រសិនបើ Voice Assistant របស់ឡានអាចប្រើវិធីនេះបាន។

📱 ឆាប់ៗនេះ អាចរង់ចាំទាញយកតាម Store។ ចំណែកអ្នកដែលចង់សាកល្បង APK មុន ឬមាន Geely Galaxy ហើយចង់ជួយ Test អាច ទាក់ទងខ្ញុំបាន។

បញ្ហាដែលយើងជួបពេលប្រើប្រាស់ បើអាចដោះស្រាយបាន ក៏អាចក្លាយជាឧបករណ៍ជួយអ្នកដទៃបានដែរ។

https://www.facebook.com/share/r/1N4PTCPyDo/?mibextid=wwXIfr
❤4🙏2👏1
August 30, 2026 1K 2