សាលារៀនមិនមែននៅតែមួយកន្លែងទេ ដូចអ៊ីនធឺណិតអ៊ីចឹង ចំណេះដឹងមាននៅគ្រប់ទីកន្លែង ឲ្យតែយើងចង់ស្វែងរក និងរៀនពីវា។
ខ្ញុំបានរៀនច្រើនពីការងារ ពីមនុស្សដែលបានជួប ពីបច្ចេកវិទ្យា ពីសហគមន៍ ពីការធ្វើដំណើរ និងពីបទពិសោធន៍តូចធំជាច្រើននៅតាមផ្លូវ។
មានមេរៀនខ្លះ មិនមាននៅក្នុងសៀវភៅ។
មានចំណេះដឹងខ្លះ មិនបានរៀននៅក្នុងថ្នាក់។
ហើយមានបទពិសោធន៍ខ្លះ ទាល់តែយើងចេញទៅសាកល្បងដោយខ្លួនឯង ទើបយើងយល់។
ការបង្កើតមាតិកា ការបណ្ដុះបណ្ដាល ការចូលរួមសហគមន៍ ការធ្វើដំណើរ ការស្វែងយល់ពីបច្ចេកវិទ្យា និងការជួបមនុស្សថ្មីៗ សុទ្ធតែជាផ្នែកមួយនៃ “សាលារៀន” របស់ខ្ញុំ។
Cover ថ្មីនេះ គ្រាន់តែជាការប្រមូលផ្តុំនូវអ្វីដែលខ្ញុំបានធ្វើ អ្វីដែលខ្ញុំកំពុងរៀន និងដំណើរដែលខ្ញុំនៅតែបន្ត៖
Digital • Technology • Training • Community • Google Maps • Travel • Podcast
មិនថានៅក្នុងថ្នាក់រៀន នៅលើផ្លូវ នៅក្នុងសហគមន៍ ឬនៅលើអ៊ីនធឺណិតទេ គ្រប់ទីកន្លែងសុទ្ធតែអាចក្លាយជាកន្លែងរៀនបាន។
នៅតែរៀន • បន្តចែករំលែក • បន្តដំណើរ
#DigitalCreator #Training #Community #GoogleMaps #Travel #PHATCAST

8
2
2August 23, 2026 1.5K