ករណីរកឃើញមេរោគចូលក្នុងប្រព័ន្ធរបស់ឡាន ] តិចសុខៗ!… — ជី សុផាត - Sophat CHY — TG.ME

[ ករណីរកឃើញមេរោគចូលក្នុងប្រព័ន្ធរបស់ឡាន ] តិចសុខៗ! ឡានបើកចេញពីផ្ទះដោយខ្លួនឯង! នេះបានខ្ញុំជ្រើសរើស PHEV មិនទំនើបពេកទេ ព្រោះឡាន EVខ្លះ និងឡានខ្លះអាចបញ្ជារតាម App បាន។
សព្វថ្ងៃ ឡានទំនើបមិនមែនមានតែម៉ាស៊ីន កង់ និងប្រព័ន្ធមេកានិចទៀតទេ។ ក្នុងឡានមានទាំងដំណើរការដោយប្រព័ន្ធដំណើរការ ភ្ជាប់អ៊ីនធើណិត ដាក់ស៊ីមបាន GPS, Bluetooth, Wi-Fi និងកម្មវិធីជាច្រើនដែលដំណើរការដូច Smartphone មួយគ្រឿង។
ហេតុនេះ សុវត្ថិភាពរបស់ឡានទំនើបក៏មិនគួរគិតតែពីសុវត្ថិភាពពេលបើកបរនោះទេ ប៉ុន្តែត្រូវគិតពី សន្តិសុខសាយប័រ (Cybersecurity) ផងដែរ។
ថ្មីៗនេះ Kaspersky បានរកឃើញមេរោគ Android ប្រភេទថ្មីមួយ ដែលត្រូវបានប្រើដើម្បីវាយប្រហារលើ Android Head Unit ឬប្រព័ន្ធអេក្រង់កម្សាន្ត និងប្រព័ន្ធបញ្ជានៅក្នុងរថយន្ត ។ Kaspersky បញ្ជាក់ថា នេះជាករណីដំបូងដែលត្រូវបានកត់ត្រា ដែលមានខ្សែសង្វាក់ឆ្លងមេរោគរចនាឡើងជាពិសេសសម្រាប់ឧបករណ៍ប្រភេទនេះ។
ក្នុងករណីដែល Kaspersky ស្រាវជ្រាវ វាបានឆ្លងតាមរយៈ ប្រព័ន្ធ Update ដែលមានស្រាប់ក្នុង Firmware របស់ Android Head Unit។ មានន័យថា អ្នកប្រើប្រាស់អាចមិនដឹងផងថាមានកម្មវិធីមិនល្អត្រូវបានដំឡើងចូលក្នុងប្រព័ន្ធ។
គោលដៅរបស់មេរោគនេះ មិនមែនមកបញ្ជាឡានឱ្យ “សុខៗបើកចេញពីផ្ទះនោះទេ” ទេ (បញ្ជាពីចម្ងាយ) ប៉ុន្តែវាអាចយកឧបករណ៍ Android នៅក្នុងឡានទៅធ្វើជាផ្នែកមួយនៃ Botnet។
Botnet មានន័យថា Hacker អាចមានឧបករណ៍រងគ្រោះរាប់រយ ឬរាប់ពាន់គ្រឿង ដែលភ្ជាប់ Internet ហើយអាចបញ្ជាពីចម្ងាយបាន។
តាមការស្រាវជ្រាវ មេរោគនេះត្រូវបានប្រើសម្រាប់ Ad Fraud និងបង្កើត Proxy Botnet ដើម្បីប្រើ Internet Connection របស់ឧបករណ៍រងគ្រោះសម្រាប់សកម្មភាពផ្សេងៗ។ Kaspersky ក៏បានភ្ជាប់សកម្មភាពនេះដោយមានភាពជឿជាក់ខ្ពស់ទៅនឹងក្រុម MoYu Group ដែលមានទំនាក់ទំនងជាមួយ BADBOX botnet។
ឡានដែលបញ្ជាទាំងស្រុងដោយប្រើ APP ឬ Auto mate ឬដាក់ telegram និងដាក់កម្មវីធីផ្សេងហើយប្រើគណនីត្រៀមខ្លូន។ ចឹងបានខ្ញុំជ្រើសរើសឡាន ដែលមិនទំនើបទាំងស្រុក ពិសេស EV ហ្នឹងហ្មង ព្រោះថាបើវាមាន CPU មាន Internet និងអាចទាក់ទងទៅ Server បាន វាក៏អាចត្រូវបានយកទៅប្រើប្រាស់ជាផ្នែកមួយនៃបណ្តាញរបស់ពួកគេបានដែរ។
ដូច្នេះ បើយើងប្រើ Android Head Unit ឬប្រព័ន្ធ Android ក្នុងឡាន គួរប្រុងប្រយ័ត្នការដំឡើង APK ពីប្រភពមិនស្គាល់ កុំប្រើ Firmware កែប្រែដែលមិនដឹងប្រភព និងព្យាយាមប្រើ Software/Firmware Update ពីប្រភពផ្លូវការរបស់ក្រុមហ៊ុនផលិត។
ពីមុន យើងនិយាយថា កុំព្យូទ័រ និងទូរស័ព្ទត្រូវការការពារ។ ឥឡូវឡានទំនើបក៏ត្រូវការការពារសុវត្ថិភាពឌីជីថលដែរ ពីការវាយប្រហារគេចូលជិះឡានឡានមិនដឹងខ្លួន។
ប្រភព៖ Kaspersky Securelist, 21 August 2026
https://securelist.com/android-head-unit-malware/121106/
#CyberSecurity #DigitalSafety #Android #AndroidHeadUnit #Malware #Botnet #CarTechnology
❤7👍7
August 23, 2026 1.6K 1 18