សិស្សចេញពីរៀនធ្វើអ្វីមុនគេ?
ប្រហែលជាមានអ្នកខ្លះឆ្លើយថា ទៅផ្ទះ ទៅញ៉ាំអី ជួបមិត្តភក្តិ ឬរង់ចាំឪពុកម្តាយមកយក។
ប៉ុន្តែសម្រាប់សិស្សនៅសាលាមួយដែលខ្ញុំបានឃើញ ពេលចេញពីរបងសាលាមក អ្វីមួយដែលងាយចូលភ្នែកមុនគេ គឺ "ផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង" នៅក្បែរមុខសាលា។
ប្រហែលជាគំនិតរបស់ខ្ញុំអាចខុស ហើយអ្នកផ្សេងក៏អាចមានទស្សនៈខុសគ្នា។ តែយ៉ាងហោចណាស់ ខ្ញុំគិតថា វាជាសំណួរមួយដែលយើងគួរតែអាចពិភាក្សាគ្នា
តើយើងចង់ឱ្យបរិយាកាសជុំវិញសាលារៀនរបស់កូនៗ និងយុវជនរបស់យើង មានរូបភាពបែបណា?
ខ្ញុំមិនសូវចង់ផុសរឿងគ្រឿងស្រវឹងប៉ុន្មានទេ ហើយក៏មិនចង់សន្និដ្ឋានថា អ្នកណាខុស ឬត្រូវដែរ។ ខ្ញុំគ្រាន់តែឃើញហើយមានអារម្មណ៍ថា វាហាក់ដូចជាមិនសូវសមរម្យ ជាពិសេសពេលវាស្ថិតនៅក្បែរកន្លែងដែលសិស្ស និងយុវជនចេញចូលជារៀងរាល់ថ្ងៃ។
អ្វីដែលខ្ញុំចង់សួរមិនមែនថា "វាខុសឬអត់?"។ ខ្ញុំចង់សួរថា៖ វាសមរម្យនៅក្បែរសាលារៀនដែរឬទេ?
ព្រោះសាលារៀនមិនមែនមានត្រឹមតែបន្ទប់រៀន និងរបងសាលាទេ។ ផ្លូវមុខសាលា ហាងជុំវិញ និងអ្វីដែលសិស្សឃើញពេលចូល និងចេញពីសាលា ក៏ជាផ្នែកមួយនៃបរិយាកាសរបស់ពួកគេដែរ។
ខ្ញុំសង្ឃឹមថា មិនមែនគ្រប់សាលាទាំងអស់សុទ្ធតែមានរូបភាពបែបនេះទេ។ សង្ឃឹមថា អ្វីដែលខ្ញុំបានឃើញនេះ គ្រាន់តែជាករណីមួយប៉ុណ្ណោះ។
ជាពិសេសក្នុងឱកាស "ទិវាយុវជនអន្តរជាតិ" ខ្ញុំគិតថា ការគាំទ្រយុវជន មិនមែនមានតែការផ្តល់ការអប់រំ និងឱកាសនៅក្នុងថ្នាក់រៀនទេ ប៉ុន្តែការគិតគូរអំពីបរិយាកាសជុំវិញពួកគេ ក៏សំខាន់ដូចគ្នា។

21
4
1August 12, 2026 1.6K 1 1