កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ ខ្ញុំបានស្នើកែប្រែឈ្មោះនៅលើ Google Maps ហើយការកែប្រែនោះត្រូវបានអនុម័តដោយជោគជ័យ។
ខ្ញុំមានមោទភាពដែលបានចូលរួមចំណែកក្នុងការកែតម្រូវឈ្មោះជាភាសាអង់គ្លេសរបស់ ក្រុងសិរីសោភ័ណ ពី Sisophon មកជា Serei Saophoan ឱ្យស្របតាមឈ្មោះរដ្ឋបាលផ្លូវការរបស់កម្ពុជា។
អ្វីដែលធ្វើឱ្យការកែប្រែនេះមានន័យសម្រាប់ខ្ញុំជាងការកែឈ្មោះធម្មតា គឺប្រវត្តិសាស្ត្រនៅពីក្រោយពាក្យ Sisophon។
តំបន់ភាគពាយ័ព្យរបស់កម្ពុជា រួមទាំងតំបន់សិរីសោភ័ណ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សៀមក្នុងប្រវត្តិសាស្ត្រ ហើយឈ្មោះ Sisophon ត្រូវបានគេស្គាល់ថាមានទំនាក់ទំនងនឹងការបញ្ចេញសំឡេងបែបថៃ Si Sophon នៅក្នុងសម័យនោះ។
ដូច្នេះ សម្រាប់ខ្ញុំ៖
Sisophon → Serei Saophoan
មិនមែនគ្រាន់តែជាការកែអក្ខរាវិរុទ្ធនៅលើផែនទីទេ ប៉ុន្តែជាការជួយឱ្យឈ្មោះកម្ពុជាត្រូវបានបង្ហាញឱ្យកាន់តែស្របតាមឈ្មោះផ្លូវការរបស់ប្រទេសយើងនៅលើផែនទីឌីជីថល។ 🇰🇭📍
ការចូលរួមកែលម្អ Google Maps ពេលខ្លះគ្រាន់តែជាការកែប្រែតូចមួយ ប៉ុន្តែការកែប្រែតូចៗទាំងនេះអាចមានន័យចំពោះ ភាពត្រឹមត្រូវនៃព័ត៌មាន ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់កម្ពុជា។
T.me/SophatCHY

30
5
1August 8, 2026 3.3K 1 3