៦ ចំណុចគួរដឹង អំពីតួនាទី និងភារកិច្ចការិយាល័យតំណាង អ.ដ.ក. ប្រចាំនៅក្នុងខេត្តភូមិភាគឦសានទាំង៤៖ ១. ទទួល និងចុះបញ្ជីពាក្យបណ្ដឹងរូបវ័ន្តបុគ្គល ឬរបស់នីតិបុគ្គលដែលបានស្នើសុំសម្រុះសម្រួលផ្សះផ្សាវិវាទ ២. ធ្វើការសម្រុះសម្រួលផ្សះផ្សាវិវាទដែលទទួលបាន ៣. បញ្ជូនសំណុំរឿងវិវាទមក អ.ដ.ក. ដើម្បីធ្វើការសម្រុះសម្រួលផ្សះផ្សាក្នុងករណីចាំបាច់ ៤. សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទីតាំងការិយាល័យតំណាង អ.ដ.ក. របស់ខ្លួនស្ថិតនៅ ដើម្បីធ្វើការសម្រុះសម្រួលផ្សះផ្សាវិវាទ ផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ដ.ក. ឬផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញសម្រុះសម្រួលវិវាទដល់មន្ត្រីថ្នាក់ក្រោមជាតិ ៥. ធ្វើរបាយការណ៍សកម្មភាពប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូន អ.ដ.ក. តាមរយៈអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ៦. អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាន អ.ដ.ក. ប្រគល់ឲ្យ ប្រភព៖ អ.ដ.ក. 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន
1