Update សម្រាប់បងប្អូនយើងទាំងអស់គ្នា ✋👇 ស្អែកនេះ… — 👷🏾‍♂️Engineering work — TG.ME

Update សម្រាប់បងប្អូនយើងទាំងអស់គ្នា 👇
ស្អែកនេះ មន្ត្រីនគរបាលចរាចរណ៍នឹងចាប់ផ្តើមរឹតបន្តឹង និងផាកពិន័យចំពោះការល្មើសច្បាប់ចរាចរណ៍គ្រប់ប្រភេទ។

តែមានចម្ងល់មួយ សម្រាប់នគរបាលចរាចរណ៍ ការងារជួយសម្រួលចរាចរណ៍នៅពេលផ្លូវស្ទះ មិនមែនជាផ្នែកមួយនៃការងាររបស់គាត់ទេមែន? 🤔

ព្រោះផ្លូវស្ទះមានស្ទើររាល់ថ្ងៃ តែមិនសូវឃើញមានមន្ត្រីចេញមកជួយសម្រួលដូចពេលចេញមកផាកពិន័យទេ។ ចាប់ពីស្អែកតទៅ យើងប្រហែលជានឹងឃើញមន្ត្រីចរាចរណ៍តាមទីតាំងដែលធ្លាប់ផាកពិន័យដូចសព្វដង។ 👏

គោរពច្បាប់ចរាចរណ៍ មិនមែនដើម្បីគេចពីការផាកពិន័យ ឬកុំឲ្យអស់លុយនោះទេ។ សំខាន់គឺដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់យើងទាំងអស់គ្នា។
❤8🙏1
August 31, 2026 2.4K 23