គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែង… — IT Center@RUPP — TG.ME

គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្តិតិនៃក្រសួងផែនការ

សម្រាប់មុខតំណែងវិជ្ជាជីវៈ ចំនួន៥ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែង ត្រូវជ្រើសរើសរួមមាន៖

(១)មន្ត្រីជំនាញជាន់ខ្ពស់ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ៤,០០០,០០០០រៀល ដល់ ៦,០០០,០០០រៀល,

(២)មន្ត្រីជំនាញគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថិតិ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល,

(៣)មន្ត្រីជំនាញសេដ្ឋកិច្ច ចំនួន ៦នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល ,

(៤)មន្ត្រីជំនាញស្ថិតិ ចំនួន ៥នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល និង

(៥)មន្ត្រីជំនាញព័ត៌មានវិទ្យា ចំនួន ៣នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល។

សម្រាប់សាធារណជនដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវ ក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mop ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។


JOIN CHANNEL
📱
❤1
August 3, 2026 2.8K 20