សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១… — Rean Computer 101 — TG.ME

សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សាធារណជនដែលមានចំណេះជំនាញ គំនិតច្នៃប្រឌិត និងទេពកោសល្យលើការរចនារូបភាពក្នុងការចូលរួមប្រកួតប្រជែងរចនាតែមប្រិ៍ ប្រៃសណីយ៍ តាមរយៈការបញ្ចេញស្នាដៃសិល្បៈគំនូររបស់ខ្លួនទៅលើប្រធានបទ “ចូររចនាតែមប្រិ៍ប្រៃសណីយ៍ដើម្បី រំលឹកដល់កម្លាំងសាមគ្គីភាពជាតិ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ”...

សូមចុចអាន៖ https://go.gov.kh/mptc/0ziyn8

🏆 រង្វាន់ជ័យលាភី (៣ ប្រភេទ)៖
• ពានរង្វាន់ សាមគ្គីភាពជាតិ ថវិកា ២.០០០.០០០ រៀល
• ពានរង្វាន់ ទេពកោសល្យសិល្បៈ ថវិកា ២.០០០.០០០ រៀល
• ពានរង្វាន់ ច្នៃប្រឌិត ថវិកា ២.០០០.០០០ រៀល (ស្នាដៃជ័យលាភីនឹងត្រូវបោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ផ្លូវការ)

🗓 កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ (ត្រឹមម៉ោង ១៧:០០)

📥 ព័ត៌មានបន្ថែម និងទាញយកពាក្យ៖
តំណភ្ជាប់៖ https://go.gov.kh/mptc/stamp2026
អ៊ីមែល៖ [email protected]
ទូរសព្ទ៖ 023 234 999 / 096 676 9311

#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp
📲 ទាញយក MPTC Speed Test: iOS | Android
❤1
August 12, 2026 1.5K 4