ទោះបីជាលទ្ធផលនៅលើក្រដាសមិនបានដូចការរំពឹងទុក… — rean_math — TG.ME

ទោះបីជាលទ្ធផលនៅលើក្រដាសមិនបានដូចការរំពឹងទុក ឬមិនទាន់ទទួលបានជោគជ័យនៅថ្ងៃនេះ ប៉ុន្តែរាល់យប់ដែលអ្នកបានតស៊ូរៀនសូត្រ ការលះបង់ និងភាពអំណត់ដែលអ្នកបានឆ្លងកាត់ សុទ្ធតែជាបទពិសោធ និងភាពរឹងមាំដែលដុះខាត់ចរិតលក្ខណៈរបស់អ្នក។

សម្រាកមួយដង្ហើម ដកដង្ហើមឱ្យវែងៗ ផ្តល់ការលើកទឹកចិត្ត និងអរគុណដល់ខ្លួនឯងដែលបានតស៊ូមកដល់ចំណុចនេះ។ ក្រោកឈរឡើងវិញ ព្រោះផ្លូវទៅមុខនៅតែរង់ចាំអ្នកជានិច្ច។

@rean_math 🍂
❤28😍3
September 2, 2026 867 3