សូមអនុមោទនា ពិធីរាប់បាត្រប្រគេនព្រះសង្ឃ ១០៨ អង្គ… — PUC-Institute of Foreign Languages (PUC-IFL) — TG.ME

🙏 សូមអនុមោទនា ពិធីរាប់បាត្រប្រគេនព្រះសង្ឃ ១០៨ អង្គ
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធី «សង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦» ខាងមុខនេះ នឹងមានការរៀបចំកម្មវិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីឧទ្ទិសកុសល និងទទួលនូវសិរីសួស្តីជ័យមង្គលក្នុងឱកាសឆ្នាំថ្មី។

សូមគោរពអញ្ជើញចូលរួមចាប់មគ្គផល និងទទួលនូវសិរីសួស្តីជ័យមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទាំងអស់គ្នា។

ត្រៀមខ្លួនហើយឬនៅ? ជួបគ្នានៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:០០ ព្រឹក នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ទួលគោក!
❤1
April 4, 2026 683 2