ស្ទឹងត្រែង-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ___________________________… — ក្រុមព្រះសុរិយា👍 — TG.ME

ស្ទឹងត្រែង-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ___________________________ ជីដូន ខាវ ថងញ៉ុត ក្នុងនាមជាឧត្តមភរិយា ដែលមានស្វាមីភក្រចំពោះស្វាមី គឺអធិរាជសំឡេងមាស លោកស៊ីន ស៉ីសាមុត ។ គ្រាន់ដឹងថារូបសំណាក់ចម្លង នៃអធិរាជសំឡេងមាស លោកស៊ីន ស៉ីសាមុត ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង បើកក្រណាត់ក្រហមចេញដើម្បីបង្ហាញជូនជនានុជនខ្មែរដែលនិយមគាំទ្រ​ទឹកដមសំនៀងដ៏ផ្អែមទី១នៃជាតិខ្មែរ ។ ជីដូន ខាវ ថងញ៉ុត រំភើបណាស់ និងបានធ្វើដំណើរពីផ្ទះទៅទស្សនាដោយផ្ទាល់នៅទីតាំងតម្កល់រូបសំណាក់ចម្លងនេះ ស្ថិតនៅខាងសួនច្បារមាត់ទន្លេរសេកុងនិងខាងត្បូងស្ពានសេកុង ត្រើយខាងកើត ។ សូមជម្រាបថា : បច្ចប្បន្ននេះ ជីដូន ខាវ ថតញ៉ុត មានជន្មា ៨៨ ហើយ​។ ជីដូន ខាវ ថតញ៉ុត ទើបតែមានសុខភាពល្អប្រសើរ ក្រោយពេលដែល ដូន ខាវ ថតញ៉ុត​ បានសម្រាកព្យាបាលជំងឺសួត នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ស្ថានភាពសុខភាព​ជីដូន ខាវ ថងញ៉ុត មានជំងឺប្រចាំកាយ ស្របទៅតាមជន្មារបស់របស់ដែលមានជន្មាច្រើន​នេះជាកត្តាធម្មជាតិនៃសត្វលោក ។

April 26, 2026 607 2