នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ខាងមុខនេះក្រុមហ៊ុន ប៉េង ហួត គ្រុប… — Peng Huoth Group Careers — TG.ME

នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ខាងមុខនេះក្រុមហ៊ុន ប៉េង ហួត គ្រុប នឹងចូលរួមវេទិកាការងារ និងឱកាសកម្មសិក្សាការងារ​ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារសន្តិសុខសង្គម និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។​

វេទិកាការងារនេះនឹងប្រព្រឹត្តនៅក្នុងបរិវេណសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីម៉ោង ៨:០០​ ព្រឹក រហូតដល់ម៉ោង ៥:០០ ល្ងាច។

សូមរៀបចំប្រវត្តិរូបសង្ខេប (Resume) និងឯកសារដែលពាក់ព័ន្ធ រួចមកសម្ភាសន៍ដោយផ្ទាល់នៅស្តង់ក្រុមហ៊ុន ប៉េង ហួត គ្រុប។

ប៉េងហួតគ្រុប
ធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ!
❤7👍1
June 23, 2026 3.1K 42