ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី… — ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers — TG.ME

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី «ទស្សនកិច្ចសិក្សារបស់ប្រតិភូគ្រូនិងសិស្ស-និស្សិតនៃសាលាភាសាបរទេស ខេម~​អាស៊ាន» នៅ​ ទីស្ដីការគណៈរដ្ឋមន្ត្រី
==========
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី «ទស្សនកិច្ចសិក្សារបស់ប្រតិភូគ្រូនិងសិស្ស-និស្សិតនៃសាលាភា​សា​បរទេស ខេម~អាស៊ាន នៅទីស្ដីការគណៈរដ្ឋមន្ត្រី» ក្នុងគោលបំណងសំខាន់ៗចំនួន ២គឺ៖ ១- ដើម្បីសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធ និងផ្តល់ឱកាសឱ្យនិស្សិតយល់ដឹងអំពីតួនាទី និងភារកិច្ចស្នូលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និង២- តម្រង់ទិសវិជ្ជាជីវៈផ្តល់ការយល់ដឹងលើការងាររដ្ឋបាលសាធារណៈ ការរៀ​ប​​ចំតាក់តែងសេចក្តីព្រាងច្បាប់ និងការរៀបចំគោលនយោបាយជាតិ។ កម្មវិធីនេះ មានការអញ្ជើ​ញ​​ចូលរួមពីតំណាងក្រុមប្រឹក្សាអ្នកច្បា​ប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ អគ្គនាយក អគ្គនាយករង និងមន្រ្ដីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានឥស្សរិយយស និងគោរមងារ  ព្រមទាំងប្រតិភូគ្រូ និងនិស្សិតនៃសាលាភាសាបរទេស ខេម~អាស៊ាន សរុបចំនួន ១២០រូប។  
ជាកិច្ចចាប់ផ្ដើមឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហាញនូវសេចក្ដីសោមន​ស្ស​​រីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ និងបានថ្លែងអំណរគុណចំពោះប្រតិភូគ្រូ និងនិស្សិតនៃសាលាភាសាបរទេស ខេម~អាស៊ាន ដែលបានជ្រើសរើសទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថាបត្យកម្ម បច្ចេកទេសសាងសង់ និងរចនាសម្ព័ន្ធអគារ ព្រមទាំងស្វែងយល់ពីបទពិសោធ និងចំណេះដឹងថ្មីៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាព ជំនាញ និងបំណិន ជីវិតរបស់និស្សិត។
នៅក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ដល់បទបង្ហាញជូនដល់និស្សិត ចំនួន ៣ រួមមាន៖
ទី១- បទបង្ហាញស្ដីពី  “រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី”
        ដោយឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។
ទី២- បទបង្ហាញស្ដីពី “រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់”
ដោយឯកឧត្តម ជួង សុផល ជំនួយការ និងជាប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញកិច្ច នៃក្រុមប្រឹក្សាអ្នកច្បាប់។
ទី៣- បទបង្ហាញស្ដីពី សមាសភាព រចនាសម្ព័ន្ធ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃស្នូលរបស់ “ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយឯកឧត្តមបណ្ឌិត ចែម ផល្លា អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ជាមួយគ្នានេះ គណៈអធិបតី ក៏បានធ្វើការបកស្រាយ ពន្យល់ និងបញ្ជាក់ជូនដល់និស្សិត តាមរយៈចំណាប់អារម្មណ៍ និងសំណួរបានលើកឡើង ដូចជា៖ អំពីការត្រៀមខ្លួនរបស់យុវជនដើម្បីក្លាយខ្លួនជាមន្រ្តីរាជការបម្រើការងារនៅទីស្តីការគណៈរដ្ឋ​មន្រ្តី និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបង្ហាញអំពីដំណើរការនិងនីតិវិធីនៃការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
ជាកិច្ចបញ្ចប់កម្មវិធី គណៈអធិបតីក៏បានអនុញ្ញាតឱ្យប្រតិភូគ្រូ និងនិស្សិត បានថតរូបរូបអនុស្សាវរីយ៍ ជាមួយគណៈធិបតី ព្រមទាំងបានអនុញ្ញាតឱ្យចូលទស្សនាសាលសំខាន់ៗ នៅអគារមិត្តភាពរួមមាន៖ សាលប្រជុំ A  សាលប្រជុំ B សាលកូរសមុទ្ទទឹកដោះ, សាល VIP, សាលប្រជុំ C និងសាលប្រជុំ D ដើម្បីសិក្សាអំពីរចនាបទ និងសិក្សាស្វែងយល់បន្ថែមពីស្ថាបត្យកម្មនៃទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរ។


📱 Facebook
🌐 Website
🚀 Telegram
🎬 YouTube
❤9🥰3😢1
August 25, 2026 1.5K 2