នាព្រឹកនិងរសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម សុក ផេង អនុប្រធាននិងជាប្រធានក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ និងលោកជំទាវ ស៊ាង សុផល្លា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ«សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្ដិរបស់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង»។ 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube
August 20, 2026 1.8K 4