ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត… — ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers — TG.ME

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារកែទម្រង់លើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ជាមួយដៃគូភាគីពាក់ព័ន្ធ
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារកែទម្រង់លើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) តាមប្រព័ន្ធវីដេអូ ជាមួយដៃគូអភិវឌ្ឍ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារស្ថានទូតព្រីតថេន (UK) ក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ច ASEAN-UK ដើម្បីពិភាក្សាអំពីលទ្ធផលនៃរបាយការណ៍សិក្សាវិនិច្ឆ័យស៊ីជម្រៅ និងផែនទីបង្ហាញផ្លូវស្ថាប័នូបនីយកម្ម (Diagnostic Scan and Institutional Roadmap) និងរបាយការណ៍សិក្សាស៊ីជម្រៅ (Deep-Dive) លើក្របខ័ណ្ឌគតិយុត្ត និងយន្តការត្រួតពិនិត្យលើការអនុវត្ត RIA ...

អានបន្ត...

📱Facebook
🌐Website
🚀Telegram
🎬YouTube
❤6🙏6
August 19, 2026 1.6K 3