សេចក្តីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសនិស្សិត… — Nuth Bora - នុត​ បូរ៉ា​ — TG.ME

📢 សេចក្តីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសនិស្សិត អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧​ នៅបណ្ឌិត្យសភា CADT!
 
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ក្រោមកិច្ចដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងបន្តផ្ដល់ជូនអាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ចូលសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលនៅ CADT ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។
 
ចុះឈ្មោះអនឡាញតាមរយៈតំណភ្ជាប់ https://cadt.edu.kh/techo

ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
 
ទំនាក់ទំនងព័ត៌មានតាមរយៈ
លេខទូរសព្ទ ៖ 015 335 877 ឬ 077 335 877
អ៊ីម៉ែល ៖ [email protected]
គេហទំព័រ ៖ www.cadt.edu.kh
ហ្វេសប៊ុក ៖ fb.com/CADT.Academy
តេឡេក្រាម ៖ t.me/CADT_Official
អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ។

#CADT #IDT #digitaltechnologies #newacademicyear  #Cambodia #TechoTalentScholarship #BacII2026
t.me/nuthbora/39653Translating to English…
August 27, 2026 2K 12