អបអរសាទរខួប ២១ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ដែលបានចុះបញ្ជី… — មហោស្រព បុរាណខ្មែរ — TG.ME

🇰🇭 អបអរសាទរខួប ២១ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ដែលបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (០៧ វិច្ឆិកា ២០០៣ - ០៧ វិច្ឆិកា ២០២៤) ✨ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរនេះ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ។ ✨ថ្ងៃនេះគឺជាខួបទី២១ឆ្នាំហើយ ដែលកម្ពុជាបានចុះបញ្ជី “របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលយូរលង់ណាស់មកហើយ។ #Cambodia #IntagibleCultural #UNESCO #HeritageofHumanity #មហោស្រពបុរាណខ្មែរ #UYFCSvayRieng

November 7, 2024 693