ឯកឧត្តម ហេង វណ្ណសក្តិ ដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈ… — ក្រសួងមុខងារសាធារណៈ - Ministry of Civil Service — TG.ME

ឯកឧត្តម ហេង វណ្ណសក្តិ ដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី

នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង វណ្ណសក្តិ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពនេះត្រូវបានរៀបចំឡើងនៅវត្តសន្សំកុសល រាជធានីភ្នំពេញ។ ឯកឧត្តម តី ម៉ាលី ត្រូវជាឪពុកបង្កើតរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងត្រូវជាឪពុកក្មេករបស់ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
❤6👏1🙏1
September 9, 2026 6.9K 4