ចម្រៀង សម្ព័ន្ធ (LDP Song): post #116 — TG.ME

ឥស្សរភាពជីវិត | LDP SONG I. ស៊ូទ្រាំមិនបាននឹងចិត្តដែលដឹង ថាខ្លួនឯងហ្នឹងធ្វើមិនគប្បី រស់យករួចខ្លួនឬមានសេរី តែអ្នកដទៃរងទុក្ខវេទនា II. ឱ្យគេធ្វើខុសលស់លើគ្រាន់ជាង ខ្លួនមានភាពល្អៀងបំពានលើគ្នា ដែលស្មោះដែលត្រង់បែរជួបវេរា ព្រោះយើងបំពារលើចិត្តគ្នាល្អ R. ចិត្តត្រូវការខ្លាំងមិនអាចខ្វះបាន នៅក្នុងសន្ដានដួងចិត្តសថ្លា រស់រួចផុតទោសធ្ងន់នោះហៅមហា គឺទោសមនសិការស្រែកដៀលបៀតបៀន III. ដួងចិត្តស្រឡះរួចផុតទណ្ឌកម្ម រឿងរ៉ាវរកាំស៊ូទ្រាំគឺគ្មាន ឥស្សរៈជីវិតពេញក្នុងសន្ដាន មនោសុចរិតបានរស់មានសេរី 🎼 និពន្ធដោយ: លោកពូជាទីគោរព

January 23, 2023 119.4K 420