ក្រសួងការការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមផ្តល់ជូននូវវីឌីអូដែលបង្កើត… — ឯកសារច្បាប់ និងរដ្ឋបាល — TG.ME

Forwarded fromHEHENG Sour
ក្រសួងការការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមផ្តល់ជូននូវវីឌីអូដែលបង្កើតឡើងដោយកម្មវិធី AI ដើម្បីជាមូលដ្ឋានដល់ក្មួយៗ មាតាបិតា អាណាព្យាបាល សាធារណជនទទួលបានព័ត៌មានបន្ថែមសម្រាប់ពិចារណាក្នុងការរៀនជំនាញផ្នែកបច្ចេកទេស និងបច្ចេកវិទ្យានៅតាមសាកលវិទ្យាល័យ ឬគ្រឹះស្ថានធីវេតណាមួយ។

ការបង្ហាញទីតាំងអាគារ ការិយាល័យ ឈ្មោះមុខជំនាញ ដែលបង្កើតឡើងដោយកម្មវិធី AI នៅក្នុងវីឌីអូនេះ គឺគ្រាន់តែជា ឧទាហរណ៍តែប៉ុណ្ណោះ វាមិនមែនជាទីតាំងពិត ហើយជំនាញទាំងនេះ ក៏មិនប្រាកដថាត្រូវនឹងប្រវត្តិសិក្សា ឧបនិស្ស័យ ចំណង់ចំណូលចិត្ត និងការងារក្នុងក្តីស្រមៃរបស់ក្មួយៗឡើយ។ សូមក្មួយៗពិភាក្សាជាមួយរៀមច្បង ឬអាចទំនាក់ទំនងផ្ទាល់ទៅសាកលវិទ្យាល័យ ឬគ្រឹះស្ថានធីវេតបន្ថែមទៀត ឬអាចទំនាក់ទំនងជាមួយមន្ត្រីជំនាញបន្ថែម តាមរយៈ ១២៩៧។

យើងខ្ញុំសូមខន្តីអភ័យទោសចំពោះកំហុសឆ្គងណាមួយ អាចកើតមានឡើងដោយកម្មវិធី AI ដែលជាការសាកល្បងដំបូងរបស់ក្រុមការងារ និងគ្រឹះស្ថានធីវេតយើង🙏🙏

#MLVT #HENGSour #TVET
❤5
August 27, 2026 1.9K 3