ស្រុកកំពង់សៀម៖ នៅរសៀល ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ស្រី សុភ័ក្រ្ត ប្រធានយុវជនគណបក្សខេត្ត បានចាត់ឲ្យ លោក ទូច ចាន់ណា សមាជិកអចិន្ត្រៃយ៍យុវជនខេត្ត និងជាប្រធានផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម រួមនឹងសហការី បានចុះសួរសុខទុក្ខ និងពាំនាំជំនួយសប្បុរសធម៌មួយចំនួន ជូនដល់គ្រួសារក្រីក្រ ដែលកំពុងមានជំងឺសេីស្បែកធ្ងន់ធ្ងរ និងជីវភាពលំបាក ។ អ្នកជំងឺដែលជាជនទាល់ក្រ គឺជាបុរសពោះម៉ាយ មានកូនតូចក្នុងបន្ទុក មានឈ្មោះ ងួនសុីណាត ទីលំនៅបច្ចុប្បន្ន ភូមិព្រែកស្វាយ ឃុំរអាងក្រោម ខេត្តកំពង់ចាម។ ក្រុមការងារយេីងកំពុងស្វះស្វែងជួយមូលដ្ឋានដេីម្បីបញ្ជូនគាត់មកកាន់មន្ទីរពេទ្យព្យាបាលបន្តទៀត។
អំណោយរបស់ក្រុមការងារKCYរួមមាន៖អង្ករ២៥គីឡូក្រាម,មីមួយកេស,ទឹកត្រីមួយយួរ,ទឹកស៉ីអាវមួយយួរ,ទឹកបរិស័ទមួយកេស,ត្រីខមួយយួរនិងថវិកា៣០ម៉ឺនរៀល។
————« ✥◈✥ »————
#KCYអរគុណសន្តិភាព🇰🇭
ខ្ញុំជាម្នាក់នៃKCY
👉 យុវជនសកម្មខេត្តកំពង់ចាម
https://t.me/KCYouths
👉រដ្ឋបាលខេត្តកំពង់ចាម ៖
https://t.me/kpcadmin