ក្រុមហ៊ុន ចបប៊ីហ្វាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដ… — Jobify - IT Jobs Opportunity — TG.ME

ក្រុមហ៊ុន ចបប៊ីហ្វាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមជាមួយយើងនៅ Khmer Coders Gathering V7 នាថ្ងៃសុក្រ ទី​២១ ខែសីហា ឆ្នាំ២០២៦! 🎉

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Khmer Coders អ្នកឧបត្ថម្ភ (SKAI Technology, +gate, Bill24, KOKSIN, និង Daun Penh Cloud) វាគ្មិន (Dr. Rina Buoy, និង Mr. Neak Ponleu) ដៃគូសហការ (Online និង Raintree) ដៃគូសហគមន៍ អ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យ Khmer Coders Gathering V7 ទទួលបានជោគជ័យដែលមិនអាចបំភ្លេចបាន។ 🙏🥰

ក្នុងនាម Jobify រួមជាមួយ DataU ជា Co-organizer យើងពិតជាមានមោទនភាព និង សេចក្ដីរំភើបរីករាយដែលបានចូលរួមស្ដាប់នូវសុន្ទរកថាសំខាន់ៗ ការធ្វើបទបង្ហាញ និងការសហការដោយជោគជ័យរបស់អ្នកចូលរួមទាំងអស់គ្នា។ វាជាពេលវេលាដ៏កក់ក្ដៅមួយដែលបានភ្ជាប់ទំនាក់ទំនងជាមួយ Developers, Tech leaders និង អ្នកអាយធីទាំងអស់នៅក្នុងកម្មវិធីមួយនេះ។

យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងការជួបជុំពេលក្រោយៗទៀត! 🚀💻
❤4
August 24, 2026 1.4K