✨ អបអរសាទរ ទិវាយុវជនអន្តរជាតិ✨
ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
សូមអបអរសាទរដល់យុវជនគ្រប់រូប ជាពិសេសបុគ្គលិក និងដៃគូយុវជនរបស់ក្រុមហ៊ុន ចបប៊ីហ្វាយទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែង និងនាំមកនូវភាពថ្មីថ្មោងក្នុងកិច្ចការងារ សូមឱ្យគ្រប់ជំហាននៃការសិក្សា ការបំពេញការងារ និងការចាប់ផ្តើមអាជីវកម្មរបស់អ្នកពោរពេញដោយឱកាសថ្មីៗ ការរីកចម្រើន និងការគាំទ្រយ៉ាងពេញទំហឹង។ 💪🏻🥰
ក្រុមហ៊ុន ចបប៊ីហ្វាយជឿជាក់យ៉ាងមុតមាំថា ការបណ្តុះបណ្តាល ការផ្តល់ឱកាស និង ការផ្តល់តម្លៃដល់ គំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំរបស់យុវជន គឺជាគន្លឹះគ្រឹះក្នុងការកសាងសហគមន៍ និងសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចនេះយើងប្តេជ្ញានឹងបន្តបង្កើតបរិយាកាសការងារដែលផ្តល់ឱកាស និងលើកទឹកចិត្តដល់យុវជនខ្មែរគ្រប់រូបឱ្យបានបញ្ចេញនូវសក្តានុពលពេញលេញរបស់ពួកគេជាបន្តបន្ទាប់។ ❤️🇰🇭

2August 12, 2026 1.5K