🙏 ក្រុមហ៊ុន ចបប៊ីហ្វាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ Techo Startup Center ដែលបានផ្តល់កិត្តិយសអញ្ជើញលោក ស៊ុំ សុផា ដែលជា នាយកប្រតិបត្តិ និងតំណាង ក្រុមហ៊ុន ចបប៊ីហ្វាយ ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសចាប់ផ្តើមអាជីវកម្ម ២០២៦-២០៣០» នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និង មានការតភ្ជាប់ជាប្រព័ន្ធ ដើម្បី៖
👉🏻គាំទ្រគ្រប់ដំណាក់កាលធុរកិច្ច៖ ធានាការចាប់ផ្តើម ការលូតលាស់ និងការពង្រីកទីផ្សារ។
👉🏻 សម្រួលដល់ការទទួលបានមូលធន៖ ជួយឱ្យធុរកិច្ចថ្មីមានលទ្ធភាពទទួលបានទុនគ្រប់គ្រាន់។
👉🏻 អភិវឌ្ឍសមត្ថភាពប្រកួតប្រជែង៖ ពង្រឹងសមត្ថភាពអាជីវកម្មទាំងក្នុងទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។
👉🏻 ជំរុញកំណើនសេដ្ឋកិច្ច៖ បង្កើនការរួមចំណែករបស់វិស័យធុរកិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប (GDP)។ ✨❤️
Credit Photo: Techo Startup Center
8August 11, 2026 1.4K




