ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយស្ថាប័នរដ្ឋ… — Jobify - IT Jobs Opportunity — TG.ME

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ជាច្រើន បង្កើតនូវវេទិកាដ៏មានសារៈសំខាន់ រៀបចំឡើងក្រោមប្រធានបទ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកវេទិកា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ (ថ្ងៃទី១) និង ទទួលបានការអញ្ជើញចូលរួមជាគណធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាគន្លឹះដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ (ថ្ងៃទី២) ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។ ❤️

🙏 ក្រុមហ៊ុន ចបប៊ីហ្វាយ (Jobify) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ដែលបានផ្តល់កិត្តិយសអញ្ជើញ កញ្ញា សុខ មុន្នីរ័ត្ន និង កញ្ញា យ៉េប អាស៊ីម៉ាស តំណាងក្រុមហ៊ុន ចបប៊ីហ្វាយ ចូលរួមក្នុងកម្មវិធី "វេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦" ផងដែរ។
❤6
July 31, 2026 1.5K