តើអ្នកធ្លាប់ចំណាយពេលអង្គុយស្ងាត់ម្នាក់ឯង ហើយសួរថា៖
- តើយើងកើតមកធ្វើអ្វី?
- តើជីវិតមានន័យត្រឹមតែការរៀនសូត្រ ធ្វើការ រកប្រាក់ បង្កើតគ្រួសារ រួចក៏ចាស់ស្លាប់ទៅវិញឬ?
- តើសាសនាគ្រាន់តែជាប្រពៃណីដែលយើងទទួលបានពីដូនតាមែនទេ?
មនុស្សគ្រប់រូបតែងតែស្វែងរក ក្ដីសុខ និងអត្ថន័យពិតនៃជីវិត។ ប៉ុន្តែក្ដីសុខខាងសម្ភារៈ ជារឿយៗតែងតែមានដែនកំណត់ និងកន្លងផុតទៅយ៉ាងឆាប់រហ័ស។
ក្នុងឥស្លាម ជីវិតរបស់មនុស្សជាតិ មិនមែនកើតឡើងដោយចៃដន្យ ឬគ្មានទិសដៅនោះទេ។ ព្រះ (អល់ឡោះ) បានបង្កើតមនុស្សជាតិមកជាមួយនឹងគោលបំណងដ៏ខ្ពង់ខ្ពស់៖
1. ដើម្បីភ្ជាប់ទំនាក់ទំនងរវាងបេះដូង និងវិញ្ញាណរបស់យើង ទៅកាន់ព្រះដែលជាអ្នកបង្កើត និងផ្តល់ដង្ហើមដកដល់យើងរាល់ថ្ងៃ។
2. សាសនាមិនមែនជាការដាក់កំហិត ឬជាប្រពៃណីនោះទេ ប៉ុន្តែជា សៀវភៅណែនាំប្រើប្រាស់ជីវិត ដើម្បីឱ្យមនុស្សរស់នៅដោយមានសន្តិភាព សីលធម៌ សេចក្តីថ្លៃថ្នូរ និងស្គាល់ខុសត្រូវ។
3. ជីវិតលើលោកនេះ ប្រៀបដូចជាការប្រឡងបណ្ដោះអាសន្ន។ រាល់អំពើល្អ និងអំពើអាក្រក់របស់យើង នឹងទទួលបានការឆ្លើយតបយ៉ាងយុត្តិធម៌បំផុតនៅថ្ងៃបរលោក។
ព្រះជាម្ចាស់មិនបានបង្កើតមនុស្សមក ដើម្បីឱ្យរស់នៅដោយគ្មានគោលដៅនោះឡើយ ប៉ុន្តែដើម្បីឱ្យពួកគេបានស្គាល់ទ្រង់ និងសាងអំពើល្អនៅលើផែនដីនេះ
សាសនាឥស្លាម មិនមែនជារបស់ជាតិសាសន៍ណាមួយឡើយ ប៉ុន្តែជាសារលិខិតនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។ ការស្វែងយល់ពីសាសនាផ្សេងទៀត មិនមែនមានន័យថាអ្នកត្រូវតែបោះបង់អ្វីដែលអ្នកមានភ្លាមៗនោះទេ ប៉ុន្តែជាការបើកបេះដូងស្វែងរកការពិតដោយខ្លួនឯង។
ប្រសិនបើអ្នកមានចម្ងល់ មានសំណួរ ឬចង់ស្វែងយល់បន្ថែម អ្នកអាចផ្ញើសារ មកកាន់យើងខ្ញុំបានជានិច្ច! 📥✨
__________________
#គោលបំណងជីវិត #សាសនាឥស្លាម #ការស្វែងយល់ #អត្ថន័យជីវិត #សន្តិភាពក្នុងចិត្ត #ឥស្លាមនៅកម្ពុជា #PurposeOfLife #IslamInCambodia #DawahKhmer #SeekTheTruth #IslamAndLife
August 3, 2026 337