គ្រូអាយធី KROU-IT: post #1267 — TG.ME

⚠️ គួរប្រយ័ត្នផងនៅពេលដែលឃើញគេដាក់ FREE WIFI នៅតាមសាធារណៈកុំចេះតែចូលផ្ដេសផ្ដាសប្រយ័ត្នសយធំ
ជាធម្មតាពេលអត់អ៊ីធឺណេត ឲ្យតែឃើញ FREE WIFI ណាដាក់ឲ្យប្រើហ្វ្រី ហើយគ្រាន់តែទាមទាម Login តែតិចប្រើបាននឹងគឺមិនគិតច្រើនអីទេចុចចូលហ្មង។
នឹងហើយជាគ្រោះថ្នាក់មួយដែលយើងមិនដឹងខ្លួន! អ្នកហេ.ក គេអាចបង្កើត FREE WIFI ដើម្បីឲ្យយើងចូលប្រើ ហើយគេអាចទាញយកទិន្នន័យរបស់យើងបាន!​ នេះជារបៀបដែលគេធ្វើ៖
1. គេមានឧបរកណ៍ដែលគេប្រើសម្រាប់ហេ.ក មួយដើម្បីបង្កើតជា ​FREE WIFI Network មួយឲ្យមនុស្សចូលប្រើ ដោយក្នុង Network នោះអាចទាមទាដូចជាលេខទូរសព្ទ ឬក៏ Email របស់យើង!
2. គេបង្កើត Page​ Login Panel ឲ្យដូចនឹងក្រុមហ៊ុនធំៗ ដូចជា Google ជាដើម ដើម្បីឲ្យអ្នកចូលប្រើ បំពេញ Gmail របស់ខ្លួនដើម្បីចូលប្រើ ដោយដាក់ទាំង Password របស់យើងផងដែរ។ បើមើលតែមួយភ្លែតយើង មិនអាចដឹងបានឡើយថាវាជា Page បំភាន់ភ្នែក ទាល់តែយើងសង្កេតមើល លីង (LINK) ទើបយើងអាចសម្គាល់បាន
3. សួរថាគេយក Gmail យើងធ្វើអីបើខ្ញុំគ្មានស្អីត្រូវឲ្យគេយកផង៖ ត្រឹមត្រូវ~ បើយើងអត់មានអីឲ្យគេយកទេ មិនអីទេ តែប្រសិនបើយើងភ្ជាប់អាខោនបណ្ដាញសង្គមយើងជាមួយ Gmail នឹង! នោះគេនឹងមិនងាយស្រួលចូលទៅ ក្នុងគណនីរបស់យើងហើយដូរលេខសំងាត់បានយ៉ាងងាយ? មិនដឹងដែរ គេបាន Gmail ហើយគេចង់ធ្វើអីក៏បាន
សរុបមកនេះគ្រាន់តែជាសារដាស់តឿនតែប៉ុណ្ណោះ! ជឿមិនជឿពិចារណាខ្លួនឯង (កុំជឿខ្ញុំទាំងស្រុងអី វាអាចពិតខ្លះ នឹងមិនពិតខ្លះ ដូច្នេះចូរពិចារណាតាមការគួរ)
👍30❤29👏3
December 4, 2025 18K 78