ផ្តៅនៅណាផ្តៅអារឿងជឿគេថាទិញផលិតផលបំបាត់ជាំ 30-40ឡា ហើយគេធានាថាជា…

ផ្តៅនៅណាផ្តៅអារឿងជឿគេថាទិញផលិតផលបំបាត់ជាំ 30-40ឡា ហើយគេធានាថាជា ហួចជឿគេនៀក?

បញ្ហាដូចក្នុងរូបនេះហៅថាជាំ Melasma តើអាចព្យាបាលឱ្យបាត់ 100% ដែរឬទេ?

1. តើ ផលិតផល Skincare អាចព្យាបាលបាត់ 100% ទេ?
មិនមាន Skincare ណាធានាថាបាត់ជាំ 100% ទេ។ ប៉ុន្តែ Vitamin C, Tranexamic Acid, Alpha Arbutin, Azelaic Acid និង Sunscreen SPF50+ អាចជួយឱ្យស្នាមជាំស្រាលបានខ្លះតែប៉ុណ្ណោះ។

2. តើគួរជ្រើសរើសសេវាកម្មអ្វីពី Clinic?
គួរជួបវេជ្ជបណ្ឌិតជំនាញស្បែក ដើម្បីពិនិត្យប្រភេទជាំជាមុន ហើយអាចពិចារណា៖
Medical Treatment: ថ្នាំលាបព្យាបាលជាំតាមវេជ្ជបញ្ជា។
Chemical Peeling: ជួយកាត់បន្ថយស្នាមជាំ។
Pico Laser: អាចជួយបំបាត់អាចម៍រុយ និងសារធាតុពណ៌មួយចំនួន ប៉ុន្តែបើព្យាបាលមិនត្រឹមត្រូវ អាចធ្វើឱ្យជាំកាន់តែខ្លាំង។

សរុប៖ សូម្បីតែធ្វើសេវ៉ាកម្ម Laser ក៏មិនអាចធានាថាជាសះស្បើយ 100% ដែរ ជាពិសេសជាំប្រភេទ Melasma ព្រោះវាអាចកើតឡើងវិញ។ ការព្យាបាលត្រឹមត្រូវ មិនថាប្រើសេវ៉ាកម្មមុខ រឺ ប្រើប្រាស់ផលិតផលនិងការការពារកម្តៅថ្ងៃជាប្រចាំ គឺជាអ្វីដែលត្រូវយកចិត្តទុកដាក់បំផុត។

———————-
👉👉👉ប្រឹក្សាគ្រប់បញ្ហាស្បែកមុខជាមួយនាងខ្ញុំដោយឥតគិតថ្លៃតែលក់ផលិតផលគិតលុយពេញថ្លៃ…ប្រឹក្សាស្បែកមុខតាមតេឡេក្រាម: 012 543 225 https://t.me/Twinniestwinnie
❤1
November 24, 2026 47