គណៈកម្មការរៀបចំកាប្រឡងប្រជែង សូមជូនវិដេអូណែនាំសម្រាប់ការចុះឈ្មោះប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា ចំនួន ៣,០០០កន្លែង ក្នុងនោះសម្រាប់វិទ្យាល័យ ចំនួន ១,៨០០កន្លែង និងសម្រាប់អនុវិទ្យាល័យ ចំនួន ១,២០០កន្លែង ក្នុងភូមិសាស្ត្ររដ្ឋបាលស្រុក ដូចមានជូនភ្ជាប់អំពីមុខតំណែង មុខវិជ្ជាឯកទេស ដែលបានប្រកាសជ្រើសរើស និងចំនួនកំណត់ក្នុងតារាងឧបសម្ព័ន្ធ។
សាធារណជនដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងការប្រឡងប្រជែង សូមស្កេន QR Code ឬចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcsexam2026bmoeys001 ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងបញ្ចូលឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
សម្រាប់ព័ត៌មានបន្ថែម ឬមានបញ្ហាក្នុងការចុះឈ្មោះ សូមទាក់ទងមកកាន់លេខ៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។
សូមសាធារណជន អាន និងស្វែងយល់ឱ្យបានច្បាស់លាស់ នូវព័ត៌មានក្នុងសេចក្តីជូនដំណឹង និងសេចក្តីណែនាំ ព្រមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវតារាងឧបសម្ព័ន្ធស្តីពី
ចំនួនតម្រូវការគ្រូតាមមុខតំណែង និងភូមិសាស្ត្រខេត្ត/ស្រុក។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
Forwarded fromក្រសួងមុខងារសាធារណៈ - Ministry of Civil Service
3September 8, 2026 2.1K 36