ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនចេញសេចក្តីជូនដំណឹងបន្ទាន់… — អគ្គនាយកដ្ឋានប្រព័ន្ឋចម្រោះទឹកកខ្វក់ GDSWM/MPWT — TG.ME

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនចេញសេចក្តីជូនដំណឹងបន្ទាន់ ព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង និងព្យុះត្រូពិច

តូក្យូ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និងកម្មករខ្មែរទាំងអស់នៅជប៉ុន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ។

ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសព្រមានអំពីភ្លៀងធ្លាក់ខ្លាំងចាប់ពីភាគខាងលិចដល់ភាគខាងកើតនៃប្រទេសជប៉ុន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបណ្តាលមកពីឥទ្ធិពលព្យុះត្រូពិច Krovanh រំកិលមកលើកោះ Okinawa និងកោះ Amami។

ក្នុងករណីមានការជម្លៀស ឬមានបងប្អូនខ្មែររងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ សូមទាក់ទងមកកាន់ស្ថានទូតជាបន្ទាន់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Royal Embassy of Cambodia in Japan ឬលេខទូរស័ព្ទបន្ទាន់ 080-4689-9374 ដើម្បីទទួលបានកិច្ចអន្តរាគមន៍ទាន់ពេលវេលា។
September 3, 2026 190 2