នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០… — អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ — TG.ME

នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក សៅ ប្រសិដ្ឋ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល និងជាមន្រ្តីបង្គោល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារ ក្នុងការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ ក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋ លើការងារផ្តល់សេវា ក្នុងសមត្ថកិច្ច អគ្គាធិការដ្ឋាន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

»
🌐Facebook
»
🌐Telegram
»
🌐TikTok
❤7
September 4, 2026 529 1