នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អុីស្ត មីក្រូ ម.ក បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយនាំយកក្តារខៀន កៅអី សម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់សាលាបឋមសិក្សា សហគមន៍កសិកម្មកំពង់ប្រាសាទ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ពោរពេញដោយស្នាមញញឹម និងក្តីរីករាយ ក្រោមវត្តមានរបស់លោក លោកស្រីតំណាងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អុីស្ត មីក្រូ ម.ក លោកអ៊ំប្រធានសហគមន៍ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនផងដែរ។
ក្រៅពីការផ្តល់ជូនសម្ភារសិក្សា និងសម្ភារប្រើប្រាស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អុីស្ត មីក្រូ ម.ក ក៏បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំរបស់សហគមន៍ ដោយបង្ហាញថា ការអប់រំគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់កុមារនិងសហគមន៍ទាំងមូល ក្នុងការកសាងសង្គមជាតិឲ្យរឹងមាំ។
📘 Facebook: https://bit.ly/fb_east
🌐 Website: www.eastmicro.com.kh
🎵 Tiktok: https://www.tiktok.com/@eastmicro
💼 Linkedin: https://tinyurl.com/linkedin-east
#eastmicro #east #cambodia #bank #microfinance
1August 26, 2026 100



