ការបរិច្ឆេទឈប់ទទួលពាក្យចូលរួមកម្មវិធី មហាសន្និបាតអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ (2nd AIWSC) សម្រាប់អ្នកវិទ្យាសាស្ត្រស្ត្រីកម្ពុជា ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៤ ខែមិថុនា!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមប្រកាសជ្រើសរើសអ្នកវិទ្យាសាស្ត្រស្ត្រីកម្ពុជាដើម្បីដាក់ពាក្យចូលរួមក្នុងកម្មវិធី2nd AIWSC ក្រោមប្រធានបទ ការកសាងសហគមន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយបរិយាបន្ន។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៨-១០ ខែកក្កដា ឆ្នាំ ២០២៦
💡 លក្ខខណ្ឌជ្រើសរើស៖ ត្រូវតែមានសញ្ញាបត្របណ្ឌិតមានបទពិសោធន៍ការងារចាប់ពី ៥ ដល់ ១០ ឆ្នាំ មានប្រធានបទស្រាវជ្រាវផ្តោតលើដំណោះស្រាយជាក់ស្តែង ស្របតាមវិស័យអាទិភាព៖ សន្តិសុខស្បៀង, ដំណោះ ស្រាយ ថាមពលប្រកប ដោយចីរភាព, សមធម៌ក្នុងការទទួលបានការអប់រំ, ឬ បច្ចេកវិទ្យាដែលកំពុងលេចធ្លោ ។
⏰ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃពុធ ទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:០០ នាទី
សូមស្វែងយល់បន្ថែមអំពីកម្មវិធីនេះ តាមរយៈការពិនិត្យមើលផ្ទាំងផ្សព្វផ្សាយ ដែលបានភ្ជាប់ជូននូវ QR Code សម្រាប់ការដាក់ពាក្យ។
📧 ព័ត៌មានបន្ថែម៖[email protected]
Forwarded fromSTI NEWS

June 22, 2026 523 1