កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦ ចាប់ពីថ្ងៃសៅរ៍-អាទិត្យ… — Sokha Channa - សុខា ចាន់ណា — TG.ME

🌟​ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦ ចាប់ពីថ្ងៃសៅរ៍-អាទិត្យ ទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

🇰🇭​ យុវជន សិស្ស​ និស្សិត និងអ្នកស្វែងរកការងារធ្វើ អាចធ្វើ CV ភ្លាម! ដាក់ពាក្យភ្លាម! សម្ភាសភ្លាមៗ ជាមួយតំណាងក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត និងប្រឹក្សាយោបល់ដោយផ្ទាល់អំពីឱកាសការងារ ហើយក៏អាចដាក់ពាក្យស្នើរធ្វើកម្មសិក្សាការងារស្របតាមជំនាញដែលខ្លួនកំពុងសិក្សាបានទៀតផង។

🪴 អ្នកចូលរួមទស្សនា និងទទួលបាននូវ បទពិសោធន៍ថ្មីអំពីព័ត៌មានទីផ្សារការងារនៅក្នុងសួនអាជីព (Career Park), ស្វែងរកការងារដែលខ្លួនពេញចិត្ត, បានស្វែងយល់អំពីឱកាសការងារ, វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ ហើយក៏អាចចូលរួមកម្មវិធីលេងកម្សាន្តសប្បាយៗ នៅតាមបញ្ជរនីមួយៗ។
❤4🙏2🔥1
August 28, 2026 5K 10