គ្រូបង្រៀនត្រូវអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ យ៉ាងតិច ១០០ម៉ោងក្នុងមួយឆ្នាំ តាមរយៈការចូលរួមក្នុងសកម្មភាពអភិវឌ្ឍវិជ្ជាជីវៈនានា ដោយសកម្មភាពទាំងនេះផ្តោតលើការពង្រឹងចំណេះដឹង ជំនាញបង្រៀន និងសមត្ថភាពអនុវត្តជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្ស។
ការអភិវឌ្ឍសមត្ថភាពអាចធ្វើឡើងតាមរយៈ ការចូលរួមវគ្គបណ្តុះបណ្តាល ការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងសាលា ការសង្កេត និងវិភាគការបង្រៀន ការទទួលការបង្វឹក និងមតិយោបល់ពីអ្នកជំនាញ ឬគ្រូរួមការងារ ការសិក្សាស្រាវជ្រាវដោយខ្លួនឯង និងការអនុវត្តបច្ចេកទេសបង្រៀនថ្មីៗក្នុងថ្នាក់រៀន។
គ្រូបង្រៀនត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានទៅ អនុវត្ត សាកល្បង វាយតម្លៃ និងកែលម្អការបង្រៀនជាបន្តបន្ទាប់។ ការអភិវឌ្ឍវិជ្ជាជីវៈជាប់ជាប្រចាំ ផ្អែកលើការអនុវត្តជាក់ស្តែង នឹងរួមចំណែកលើកកម្ពស់សមត្ថភាពគ្រូ គុណភាពការបង្រៀន និងជាពិសេស លទ្ធផលសិក្សារបស់សិស្ស។

7
1August 26, 2026 4.7K 19