បច្ចុប្បន្ន ចោរព័ត៌មានវិទ្យាកំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។ ⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។
ដើម្បីការពារខ្លួន សូមអនុវត្ត៖
✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។
✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។
✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។
✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។
—————————————————
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
Forwarded fromមជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
August 24, 2026 72 3