…
(ភ្នំពេញ) ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពី«ការងារចាត់តាំង និងការងារចុះមូលដ្ឋាន» ជូនដល់ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងប្រធានសាខាបក្សក្រោមចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម។
ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលខាងលើផ្តោតទៅលើ៖ការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សនៅថ្នាក់ក្រសួង-ស្ថាប័ន, នៅក្រៅប្រទេស, ការរៀបចំគណៈកម្មាធិការគណបក្សមូលដ្ឋាន, សាខាបក្ស, ការរៀបចំរចនាសម្ព័ន្ធនៃអង្គការចាត់តាំងយុវជនគណបក្ស, ការចូលជាសមាជិកគណបក្ស, ការផ្ទេរជីវភាពបក្ស និងតួនាទី និងភារកិច្ចរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន។
មេរៀនដ៏មានសារៈសំខាន់ទាំងពីរខាងលើ ត្រូវបានធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម រាជ រ៉ា សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:











