ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជាអគារសិក្សា ផ្លូវលំ ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោស ព្រះរាជទានដល់ប្រជារាស្ត្រ គ្រូបង្រៀន សិស្សានុសិស្ស និងអាជ្ញាធរ ឋិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកែប ខេត្តកំពត និងខេត្តកំពង់ស្ពឺ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលយកនូវព្រះរាជអំណោយអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
1August 11, 2026 46









