POST TIME: post #4289 — TG.ME

បង្គោលភ្លើងសូឡា១ដើម ៨លានរៀល! អភិបាលខេត្តកំពង់ឆ្នាំង ក៏យល់​ថាតម្លៃ​មិនសម​និង​បានចាត់មន្ត្រីចុះ​សួរនាំ
ភ្នំពេញ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យមន្ត្រីជំនាញ ចុះទៅ​សាកសួរ​មន្ត្រីមូលដ្ឋាន ​ពាក់ព័ន្ធនឹងករណីបង្គោលភ្លើងសូឡា១ដើម មានតម្លៃរហូតដល់៨លានរៀល ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ។ ចំណាត់ការរបស់អភិបាលខេត្ត ធ្វើឡើងបន្ទាប់ពីឃើញមហាជន បានចែកចាយព័ត៌មាននេះ លើបណ្ដាញសង្គម ជាហូរហែ ហើយសាធារណជន ក៏ប្រតិកម្មខ្លាំងនឹងតម្លៃបង្គោលភ្លើងសូឡាដែរ។

ប្រភព និងដកស្រង់ពី៖ ThmeyThmey
August 11, 2026 22