ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ សូមប្រកាសជ្រើសរើសអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ជាពិសេសអ្នកកំពុងបម្រើការងារដោយផ្ទាល់នៅក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ចូលរួមកម្មវិធីសិក្ខាសាលាពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ា និងសុខុមាលភាព នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប (ដោយឥតគិតថ្លៃ) ស្របតាមលក្ខខណ្ឌដូចបានកំណត់ក្នុងសេចក្តីជូនដំណឹង។
បញ្ជាក់៖ ជនពិការភាពភ្នែកដែលកំពុងបម្រើសេវាកម្មស្ប៉ា និងសុខុមាលភាព ត្រូវបានលើកទឹកចិត្តឱ្យចូលរួម។
ចំពោះ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ចូលរួម ឬសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក ឆាយ គឹមហួន ទូរសព្ទ៖ ០៧៨ ២៦២ ៤៥៦ ឬ ០៩៦៦ ២៦២ ៤៥៦ រៀងរាល់ម៉ោងធ្វើការ។
20
3August 24, 2026 18.2K 14

