រីករាយថ្ងៃកំណើត អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រុមហ៊ុនសែលកាត មានមោទនភាពយ៉ាងក្រៃលែង ដែលបានស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អ្នកឧកញ៉ា ដែលជាថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើម និងតែងតែលើកស្ទួយគុណតម្លៃជាតិខ្មែរជានិច្ច។
ចក្ខុវិស័យវែងឆ្ងាយ ស្មារតីច្នៃប្រឌិត និងការតស៊ូរបស់ អ្នកឧកញ៉ា គឺជាប្រភពនៃការលើកទឹកចិត្ត និងជាកម្លាំងជំរុញដ៏មានតម្លៃសម្រាប់យើងខ្ញុំក្នុងការបន្តបង្កើតនវានុវត្តន៍ និងរួមចំណែកជំរុញវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងឈានទៅមុខជាបន្តបន្ទាប់។
យើងខ្ញុំសូមជូនពរ អ្នកឧកញ៉ា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន សុភមង្គល និងជោគជ័យដ៏ត្រចះត្រចង់គ្រប់ភារកិច្ច។ សូមឱ្យរាល់ចក្ខុវិស័យ និងក្តីប្រាថ្នារបស់ អ្នកឧកញ៉ា កាន់តែសម្រេចបានជោគជ័យ ដើម្បីបន្តដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឱ្យកាន់តែរីកចម្រើន រឹងមាំ និងរុងរឿងជានិរន្តរ៍ ព្រមទាំងបន្តរួមចំណែកដ៏មានអត្ថន័យសម្រាប់ប្រទេសកម្ពុជា។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រុមហ៊ុនសែលកាត

4
3