អ៊ីរ៉ង់ បន្តវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅតំបន់ជម្លោះដោយមិនខ្លាចការព្រ… — សុីសុីថាមស៍ — TG.ME

អ៊ីរ៉ង់ បន្តវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅតំបន់ជម្លោះដោយមិនខ្លាចការព្រមានរបស់ ត្រាំ

ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់បានបន្តវាយប្រហារលើមូលដ្ឋានយោធាអាម៉េរិកនៅគុយវ៉ែតនៅថ្ងៃព្រហស្បតិ៍នេះជាថ្មីម្តងទៀតទោះបីជាប្រធានាធិបតីដូណាល់ ត្រាំបានគំរាមកំហែងវាយប្រហារកាន់តែខ្លាំងក្លាលើអ៊ីរ៉ង់ប្រសិនបើតដៃជាមួយអាម៉េរិកក៏ដោយ។ កងទ័ពគុយវ៉ែតក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះដែលថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់កំពុងកំណត់គោលដៅមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងរដ្ឋឈូងសមុទ្រដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មរបស់អាម៉េរិកប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់។

លម្អិត៖ https://kh.cc-times.com/posts/30748
❤1
September 3, 2026 685 5