សេដ្ឋីនេប៉ាល់ ថាការកសាងឡើងវិញត្រូវចំណាយលុយប្រមាណ ៥ ពាន់លានដុល្លារ
កាត់ម៉ាន់ឌូ៖ មហាសេដ្ឋីម្នាក់ប្រចាំប្រទេសនេប៉ាល់លោក Binod Chaudhary ប្រធានក្រុមហ៊ុន Chaudhary Group បានវាយតម្លៃថាទំហំនៃការខូចខាតក្នុងការសាងសង់ប្រទេស និងតំបន់រងគ្រោះរបស់នេប៉ាល់ឡើងវិញអាចនឹងចំណាយថវិការហូតដល់ទៅ ៥ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក លោកថារឿងនេះលោកមិនភ្ញាក់ផ្អើលទេ ប្រសិនបើការចំណាយអាចខ្ពស់ជាងនេះព្រោះទាំងពេលវេលា និងភាពលំបាកក្នុងការកសាងតំបន់រងគ្រោះឡើងវិញមិនមែនជារឿងងាយស្រួលឡើយ។
បើតាមលោក Binod Chaudhary ដែលកាន់កាប់ក្រុមហ៊ុនជាច្រើនរបស់នេប៉ាល់រួមមានលើវិស័យអាជីវកម្មចំនួន ១២ ចាប់ពីម្ហូបអាហារ និងទូរគមនាគមន៍ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ និងធនាគារជាដើម លោកបានចាត់ទុកការកសាងកន្លែងខូចខាតឡើងវិញជារឿងពិបាកដោយសារតែបញ្ហាទីតាំង និងភូមិសាស្រ្តរងគ្រោះលំបាកខ្លាំងដល់ក្រុមអ្នកជំនាញក្នុងការកសាង។ លោក Chaudhary អះអាងទៀតថាកន្លែងរងគ្រោះមានការរំខានទាំងស្រុង ដោយក្នុងនោះក៏មានរោងចក្រថាមពលក៏ត្រូវបានខូចខាតពីគ្រោះមហន្តរាយនេះដែរ។
លម្អិត៖ https://kh.cc-times.com/posts/30650

1August 29, 2026 774 2