ពិធីប្រគល់ប័ណ្ណសរសើរជូនដល់សិស្សឆ្នើមប្រចាំវគ្គសិក្សាទី​៣៦… — CAM-ASEAN YOUNG LEARNER PROGRAM — TG.ME

​​🏆ពិធីប្រគល់ប័ណ្ណសរសើរជូនដល់សិស្សឆ្នើមប្រចាំវគ្គសិក្សាទី​៣៦
កម្មវិធីសិក្សាភាសាអង់គ្លេស-ចិនសម្រាប់កុមារ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរដល់ប្អូនៗសិស្សានុសិស្សឆ្នើម​ដែលទទួលបានចំណាត់ថ្នាក់ លេខ១ លេខ២ និងលេខ៣។ លើសពីនេះ ដើម្បីអបអរទិវាអន្តរជាតិនារី សាលាខេម-អាស៊ានបានរៀបចំផ្កាកុលាបដើម្បីឲ្យប្អូនៗទាំងអស់គ្នាមានឱកាសសម្តែងការគោរពដល់អ្នកម៉ាក់ បងស្រី ដែលតែងផ្តល់ក្តីស្រឡាញ់ ការមើលថែរកន្លងមក។
ប្អូនៗសិស្សានុសិស្សទាំងអស់គ្នាក៏បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពភាសា វិន័យ និងស្មារតី ដើម្បីក្លាយជាធនធានសម្រាប់ប្រទេសជាតិយើង។
ដើម្បីលើកទឹកចិត្តប្អូនៗសិស្សានុសិស្សដែលទទួលបានជ័យលាភីសិស្សឆ្នើមឲ្យបន្តខិតខំសិក្សាបន្ថែមទៀត សាលាក៏មានការផ្តល់ជូននូវរង្វាន់ផ្សេងៗដល់សិស្សានុសិស្សដែលជាប់ចំណាត់ថ្នាក់លេខ​ ១​ ដល់លេខ​ ៣​ ដូចជា៖
-ប័ណ្ណសរសើរ​សិស្សានុសិស្ស​ឆ្នេីម
-គូប៉ុងបញ្ចុះតម្លៃក្នុងការចុះឈ្មោះសិក្សា
-កាដូលើកទឹកចិត្តជាសម្ភារៈសិក្សា
-ដំណើរទស្សនកិច្ចសិក្សាដោយឥតគិតថ្លៃ
យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិក និងលោកគ្រូអ្នកគ្រូទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលតែងតែចូលរួមសហការបានយ៉ាងល្អ និងផ្តល់ទំនុកចិត្តខ្ពស់លើគុណភាពអប់រំរបស់សាលាខេម-អាស៊ាន។🙏
#ylp_outstanding_student_award_ceremony
❤1
March 9, 2026 157