🔴🔴🔴នៅក្នុងវិស័យសាងសង់សព្វថ្ងៃ ប្លង់បច្ចេកទេសសំណង់ ឬប្លង់គ្រឿងផ្គុំសំណង់បានបែងចែកចេញជា ៣ប្រភេទដូចជា៖
- ប្លង់ Draft Sectional Drawing
- ប្លង់ Typical Drawing ឬ Tender Drawing
- ប្លង់ Shop Drawing
ប្រភេទប្លង់នីមួយៗ មានកម្រិតលម្អិតខុសៗគ្នាដែលវិស្វករទទួលខុសត្រូវត្រូវជ្រើសរើសប្រភេទប្លង់ណាមួយមកគូរដោយតម្រូវតាមការចង់បានពីម្ចាស់គម្រោងផងដែរ។
✅Draft Sectional Drawing ជាគំនូសប្លង់បច្ចេកទេសមួយដែលលម្អិតជាចម្បងលើមុខកាត់នៃគ្រឿងផ្គុំទៅតាមផ្នែកគ្រឿងបង្គុំនីមួយៗ
✅Typical Drawing ជាគំនូសប្លង់បច្ចេកទេសមួយបែប ដែលផ្តោតជាចម្បងលើការលម្អិតមុខកាត់នៃគ្រឿងផ្គុំ និងធាតុដែលពង្រឹងមុខកាត់នោះ
✅Shop Drawing ជាគំនូសប្លង់ដែលលម្អិតល្អិតជាង Typical Drawing ហើយបូកបន្ថែមនូវតារាងលម្អិតពីការកាត់ដែក, បរិមាណដែក (Rebar Schedule) ផងដែរ។
👉The CamEngineer-Guides

8August 28, 2026 1.5K 11