🔴🔴🔴តើអ្វីជាភាពខុសគ្នារវាង ជើងតាង (Footing) ជាមួយនឹង ភ្នែនគ្រឹះ (Pile Caps)? ⭕️ភាពខុសគ្នាដ៏គួរឲ្យចាប់អារម្មណ៏មួយ រវាងការគណនាជើងតាង (Footings) នៃគ្រឹះរាក់ និងការគណនាកម្រាស់ភ្នែនគ្រឹះ (Piles Caps) នៃគ្រឹះជម្រៅ ត្រង់ថាការគណនាជើងតាងធម្មតា គេត្រូវគណនាតែលើកម្លាំងកាត់ទទឹងមួយទិស (One-Way Shear) និងកម្លាំងកាត់ទទឹងពីរទិស (Two-Way Shear ឬ Punching Shear) ដែលបណ្តាលមកតែពីក-សសរ ឬសសរតឿប៉ុណ្ណោះ។ ‼️រីឯការគណនាភ្នែនគ្រឹះ គេត្រូវពិចារណាលើលក្ខខណ្ឌពីរខាងលើ ដោយបូកផ្សំជាមួយផងដែរ នូវការពិចារណាលើកម្លាំងកាត់ទទឹងដែលបណ្តាលពីសសរគ្រឹះ (Piles) ទៅលើភ្នែនគ្រឹះផងដែរ។ 👉The CamEngineer-Guides
August 25, 2026 1.7K 4