📍 ការប្រើប្រាស់ Need(n’t), Don’t need to និង Don’t have to 🎯យើងប្រើប្រាស់ need (ត្រូវការ) ជាកិរិយាសព្ទធម្មតា (ordinary verb) ដូចកិរិយាសព្ទទូទៅផ្សេងៗ ដូចជា want ឬ like ជាដើម។ ទម្រង់៖ need + to-infinitive ✏️ឧទាហរណ៍៖ 1) I needed to leave early. ខ្ញុំត្រូវការចេញមុន។ 2) She's thirsty. She needs a drink. នាងស្រេកទឹក។ នាងត្រូវការភេសជ្ជៈមួយ។ 🎯នៅពេល need ជា modal verb វាត្រូវការ bare infinitive (ករិយាសព្ទគ្មាន to) ជាទូទៅប្រើប្រាស់ក្នុងទម្រង់ប្រយោគបដិសេធ (negative)។ ទម្រង់៖ Need not (needn’t) + bare infinitive = មិនចាំបាច់ ✏️ឧទាហរណ៍៖ 1) You needn't speak so loudly. អ្នកមិនចាំបាច់និយាយខ្លាំងដល់ថ្នាក់នោះទេ។ 2) I've already cleaned the car, so you needn't bother to do it. ខ្ញុំបានលាងឡានរួចហើយ ដូច្នេះអ្នកមិនចាំបាច់រំខានធ្វើវាទៀតទេ។ 3) I was very nervous before the interview, but I needn't have worried—I got the job! មុនពេលសម្ភាស ខ្ញុំភ័យខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះខ្ញុំបានការងារនោះ។ (Needn't have + Past Participle មានន័យថា បានធ្វើអ្វីមួយ ប៉ុន្តែតាមពិតមិនចាំបាច់ធ្វើទេ) 👉Read more: https://camedu-learning.com/#/lessons/YA2SUYc9hhXWtGv6GMwk _____________________ 🎉ប្រូម៉ូសិន កញ្ចប់សិក្សាពិសេសចំនួន ៥: https://t.me/cam_edu/4116
4
4