📍Present Simple និង Present Continuous សម្រាប់និយាយអំពីអនាគត 🎯យើងអាចប្រើប្រាស់ Present Simple ដើម្បីនិយាយអំពីព្រឹត្តិការណ៍អនាគតដែលជាផ្នែកមួយនៃកាលវិភាគ (timetable) តារាងពេលវេលា និងការរៀបចំកម្មវិធី (programme) ជាដើម។ Present Simple ត្រូវបានប្រើប្រាស់នៅពេលនិយាយអំពី ព្រឹត្តិការណ៍ដែលបានកំណត់ជាក់លាក់ និងមិនអាចផ្លាស់ប្តូរបាន (fixed, unchangeable events)។ ✏️ឧទាហរណ៍៖ 1) Does the sale finish on Thursday or Friday? ការបញ្ចុះតម្លៃបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ? (ពេលវេលានៃកម្មវិធី ដែលកំណត់ដោយអ្នករៀបចំ) 2) The sun rises at 5:16 tomorrow. ព្រះអាទិត្យរះនៅម៉ោង 5:16 ព្រឹកស្អែក។ (កាលវិភាគឬពេលវេលានៃព្រឹត្តិការណ៍ដែលជារឿងធម្មជាតិ) 3) The train arrives at 8:30 PM tonight. រថភ្លើងនឹងមកដល់នៅម៉ោង៨:៣០នាទីយប់នេះ។ (តារាងពេលវេលារថភ្លើង កំណត់ដោយស្ថានីយ) 4) The meeting begins at 2:00 PM. កិច្ចប្រជុំនឹងចាប់ផ្ដើមនៅម៉ោង២រសៀល។ (កាលវិភាគប្រជុំកំណត់ដោយក្រុមហ៊ុន) 🎯ទោះបីនិយាយអំពីអនាគតក៏ដោយ ក៏យើងប្រើ Present Simple (មិនប្រើ will) ក្នុងប្រយោគដែលចាប់ផ្ដើមដោយ៖ when, after, before, as soon as, until, while និង by the time ជាដើម។ ✏️ឧទាហរណ៍៖ 1) When you see Ben, tell him he still owes me some money. ពេលអ្នកជួប Ben សូមប្រាប់គាត់ថាគាត់នៅជំពាក់លុយខ្ញុំ។ (not When you will see Ben...) 2) I should be finished by the time you get back. ខ្ញុំនឹងធ្វើរួចរាល់ នៅពេលដែលអ្នកត្រឡប់មកវិញ។ (not...by the time you will get back.) 👉Full article: https://camedu-learning.com/#/lessons/mM1Kt9T3rM3jnLEXIWBo
14
1