📍ភាពខុសគ្នារវាង Will និង Be going to 🎯យើងប្រើប្រាស់ will សម្រាប់ការទស្សន៍ទាយដែលផ្អែកលើគំនិត ឬបទពិសោធន៍របស់យើង។ យើងប្រើប្រាស់ will នៅពេលយើងគ្រាន់តែមានគំនិត ឬការយល់ឃើញថាអ្វីមួយនឹងកើតឡើងក្នុងពេលអនាគត។ ✏️ឧទាហរណ៍៖ 1) Why not come over at the weekend? The children will enjoy seeing you again. ហេតុអ្វីមិនមកលេងនៅចុងសប្តាហ៍នេះ? ក្មេងៗនឹងរីករាយដែលបានជួបអ្នកម្តងទៀត។ 2) "Shall I ask Lamar?" "No, she won't want to be disturbed." «តើខ្ញុំគួរសួរ Lamar ទេ?» «ទេ! នាងមិនចង់ឱ្យគេរំខានទេ»។ 🎯យើងប្រើប្រាស់ be going to សម្រាប់ការទស្សន៍ទាយ ឬព្យាករណ៍ អាស្រ័យលើភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន ដែលបញ្ជាក់ថាមានសញ្ញា ឬភស្តុតាងបង្ហាញថាអ្វីមួយនឹងកើតឡើង។ ✏️ឧទាហរណ៍៖ 1) The sky's gone really dark. There's going to be a storm. មេឃងងឹតខ្លាំងណាស់។ វានឹងមានព្យុះជាមិនខាន។ (ភស្ដុតាងមេឃខ្មៅ យើងពន្យាករណ៍ថានឹងមានព្យុះ) 2) "What's the matter with him?" "It looks like he's going to faint." «តើមានអ្វីកើតឡើងចំពោះគាត់»? «មើលទៅគាត់ហៀបនឹងសន្លប់»។ (មើលឃើញអាការៈរបស់គាត់ យើងព្យាករណ៍ថាគាត់នឹងសន្លប់) 👉Full article: https://camedu-learning.com/#/lessons/zUBb55BlWH7kvq6wMuPf
16
5
1